ជប៉ុន ប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​ការនាំចេញ​ទំនិញ​ទំនើបៗ ទៅកាន់​រុស្ស៊ី​

តូ​ក្យូ ​៖ ប្រទេស​ជប៉ុន បានប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​មួយ​បន្ថែមទៀត​លើ​រុស្ស៊ី ជុំវិញ​ការឈ្លានពាន​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​។ នេះ​បើតាម​ការរាយការណ៍រ​បស់​សារព័ត៌មាន Reuters​។​

ទណ្ឌកម្ម​រួម​មានការ​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​កាន់តែច្រើន និង​ការហាមឃាត់​ការនាំចេញ​ទំនិញ​ទំនើបៗ​ទៅកាន់​ប្រទេស​រុស្ស៊ី​មួយចំនួន រួមទាំង​ស្ថាប័ន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ផ្សេងៗ ផងដែរ​។​

គួរ​បញ្ជាក់ថា ក្រោយ​ផ្ទុះ​ការឈ្លានពាន​លើទឹក​ដី​អ៊ុយ​ក្រែ​ន ប្រទេស​រុស្ស៊ី បាន​រង​នូវ​ទណ្ឌកម្ម​អន្តរជាតិ​ជាច្រើន ជាពិសេស​របស់លោក​ខាងលិច ដែល​ប្រឆាំង​ដាច់ខាត​នឹង​ទង្វើ​របស់​ទីក្រុង​មូ​ស្គូ នេះ​៕