សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤,៨៣១ករណី និងស្លាប់៤នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារ

សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤,៨៣១ករណី និងស្លាប់៤នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

ក្រោយបូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,២២៥,០២៤ករណី ក្នុងនោះស្លាប់ ១,៣៥៦នាក់៕