ថ្ងៃនេះ ​ថៃ​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ ចំនួន​៧,៦៥០​នាក់ ​និង​ស្លាប់​៥៦​នាក់​ទៀត

​បាងកក ៖ ក្រសួងសុខាភិបាល​ថៃ នៅ​ថ្ងៃ​ពុធ ទី​១១ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន ៧,៦៥០​ករណី​បន្ថែមទៀត​និង​ស្លាប់​៥៦​នាក់ ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មាន ៧.៦៤៧​ករណី ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង ៣​ករណី​ទៀត​ជា​ករណី​នាំចូល​ខណៈ​អ្នកជំងឺ​ចំនួន ៩,៣២២​នាក់​ផ្សេងទៀត ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ក្រោយ​ជាសះស្បើយ​។​

​សូមជម្រាបថា រហូតមកទល់​ពេលនេះ ប្រទេស​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​នៅ​ទូទាំងប្រទេស​ចំនួន ៤,៣៤៥,២១៨​ករណី ក្នុងនោះ​មា​បន​អ្នកស្លាប់ ២៩,២៥២​នាក់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​គឺ ៤.២៣៧.៦៩២​នាក់​៕