សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយក្រុមវិភាគបណ្តាញសង្គមនៅសហរដ្ឋអាមេរិក

អាមេរិក ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសន្ទនាជាមួយ ក្រុមវិភាគបណ្តាញសង្គម នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា។

ខ្មែរជាអ្នកវិភាគលើបណ្តាញសង្គមនៅអាមេរិកនេះ ដែលសម្តេចតេជោអនុញ្ញាតឱ្យជួបមានជាង ១០រូប ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា។ លោក ម៉ក់ ហឺន គឺជាអ្នកវិភាគបញ្ហាសង្គមមួយរូប ដែលតែងតែលើកបង្ហាញនូវតថភាពពិតនៃបញ្ហាក្នុងសង្គមខ្មែរ។ រាល់ការផ្សាយលើបណ្តាញសង្គម លោក ម៉ក់ ហឺន តែងលើកទាំងភាពវិជ្ជមាន និងអវិជ្ជមាននៅក្នុងសង្គមខ្មែរ។

នៅក្នុងជំនួបនេះ លោក យង់ ណុយ ហៅ ប្រែឌី (Brady Nuy Young) ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលរួមផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ក្រុងវ៉ាស៊ីនតោន នៅវេលាម៉ោងប្រមាណ ៧យប់ថ្ងៃទី១០ ខែឧសភា ម៉ោងនៅក្រុងវ៉ាស៊ីនតោន ត្រូវនឹងវេលាម៉ោងប្រមាណជា ៨ព្រឹកថ្ងៃទី១១ ខែឧសភា ម៉ោងនៅកម្ពុជា។ សម្តេចតេជោ និងគណៈប្រតិភូបានចំណាយពេលប្រមាណជា ២០ម៉ោង ក្នុងការហោះពីកម្ពុជា ទៅក្រុងវ៉ាស៊ីនតោន៕