ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឺក្សាខេត្តកែបអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣

ខេត្តកែប ៖ រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត កែប ។

កិច្ចប្រជុំបានលើកយកនូវរបៀបវារៈចំនួន០៥ ដើម្បីដាក់ជូនអង្គប្រជុំពិនិត្យពិភាក្សា និងអនុម័តរួមមាន ៖

១- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃអង្គារ៍ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា  ឆ្នាំ២០២២

២-របាយការណ៍ វឌ្ឍនភាព របស់គណៈកម្មាធិការ នានារបស់ក្រុមប្រឹក្សាខេត្ត៖

–  គណៈកម្មាធិការលទ្ធកម្ម

–  គណៈកម្មការរៀបចំគម្រោងខេត្ត

–  គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

–  គណៈកម្មការសុរិយោដី ខេត្ត

–  គណៈកម្មាធិការ ពិគ្រោះយោបល់ ស្ត្រី និងកុមារ

– របាយការណ៍ប្រចាំខែរបស់ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្ត

៣- សេចក្ដីព្រាងរបាយការណ៍ស្ដីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ដោយគណៈអភិបាល ខេត្ត  ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៣៤ ដល់កិច្ចប្រជុំសាមញ្ញលើកទី៣៥របស់ក្រុមប្រឹក្សាខេត្ត

៤- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តន៍ការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត

៥- បញ្ហាផ្សេងៗ

ក្នុងកិច្ចប្រជុំនារសៀលនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាកឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយិកាទីចាក់ការអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ  មន្ត្រីព័ត៌មានរដ្ឋបាលខេត្ត និងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ផងដែរ៕ដោយ ៖ ទ្រី ហៀន