សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤,២៤៨ករណីបន្ថែមទៀត និងស្លាប់១៦នាក់ក្នុងរបាយការណ៍ថ្ងៃសុក្រ

សិង្ហបុរី ៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៤,២៤៨ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៦នាក់ផងដែរ នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមក្រសួងសុខាភិបាលសិង្ហបុរីបានគូសបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃម្សិលមិញ គឺមានការកើនឡើងបន្តិចមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ដែលមានចំនួនឆ្លងថ្មីត្រឹមតែ៣,៤៣២ករណី។ ប្រភពអះអាថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសសមជិកអាស៊ានមួយនេះកើនដល់ចំនួន១៩២,០៩៩ករណី និងអ្នកស្លាប់កើនដល់ ៣៨០នាក់ចាប់តាំងពីមានរាតត្បាតជំងឺនេះមក៕