ពលរដ្ឋច្រើនកុះករផ្អើលចោមរោម មើលដើមឈើទាលដ៏ធំសម្បើមអណ្តែតលើទន្លេបាសាក់

ខេត្តកណ្តាល ៖ អ្នកភូមិឈើទាលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពេលនេះប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាទៅមើល ខណៈដើមឈើទាលដ៏ធំសម្បើមមួយដើមដែលជាប់សំណាញ់អ្នកនេសាទ ហើយត្រូវពួកគាត់ទាញឡើង តែមិនរួច។

ចាស់ទុំនៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ មួយចំនួនបានអះអាងថា៖ គឺដើមឈើនេះហើយ ដែលមានជាប់ពាក់ព័ន្ធនឹងឈ្មោះភូមិ«ឈើទាល»នេះតែម្តង។

រថយន្តស្ទូច២គ្រឿង ពុំទាន់អាចស្ទូចដើមឈើទាលដ៏ធំ១ដើមនេះ ចេញពីទឹកឡើងគោកបាននៅឡើយ។ អ្នកមានអប៉ីជំនឿបានរៀបចំពិធីសែនព្រេននៅទីនេះ ព្រោះគេសង្កេតឃើញនៅវេលាថ្ងៃត្រង់ម៉ោង១១ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ក៏ឃើញមានមនុស្សម្នាក់«ចូលរូប» និងលើមេឃឃើញ«ថ្ងៃបាំងឆ័ត្រ»ផងដែរ៕