ស៊ី​ហ្គេម លើក​ទី​៣៤ និង​៣៥ រកឃើញ​បេក្ខភាព​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ជា​ផ្លូវការ​ហើយ​

អាស៊ាន ៖ ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម​) លើក​ទី​៣៤ និង​៣៥ បាន​រកឃើញ​បេក្ខភាព​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ជា​ផ្លូវការ​ហើយ ក្រោយ​កិច្ចប្រ​ជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ធ្វើឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២​។​

​ជាការ​សម្រេច​ផ្លូវការ ស៊ី​ហ្គេម​លើក​ទី​៣៤ ឆ្នាំ​២០២៧ នឹងត្រូវ​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី ខណៈ​ស៊ី​ហ្គេម លើក​ទី​៣៥ ឆ្នាំ​២០២៩ នឹងធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហ​បុរី​។​

​បច្ចុប្បន្ន​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ (​លើក​មក​ប្រកួត​ឆ្នាំ​២០២២) កំពុងតែ​ដំណើរការ​នៅ​ប្រទេស​វៀតណាម ខណៈ​ជា​បន្តបន្ទាប់ ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នឹងធ្វើ​នៅ​ប្រទេស​កម្ពុជា​, លើក​ទី​៣៣ ឆ្នាំ​២០២៥ ធ្វើ​នៅ​ប្រទេស​ថៃ​៕ ​ប្រភពពី​៖ Cambodia 2023