ឯកឧត្តម វង សូត អញ្ជើសំណេះសំណាល និងនាំយកអំណោយចែកជូនគ្រួសារក្រីក្ររងគ្រោះដោយគ្រោះធម្មជាតិ និងជំងឺកូវីដ-១៩ នៅស្រុកជលគិរី

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជនបានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងនាំយកអំណោយចែកជូនគ្រួសារក្រីក្ររងគ្រោះដោយគ្រោះធម្មជាតិ និងជំងឺកូវីដ-១៩ ចំនួន២០០គ្រួសារដែល មកពី៤ភូមិ ក្នុងឃុំកំពង់អុសស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ,លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង។

នាឱកាសនោះ ឯកឧត្តម វង្ស សូត រដ្ឋមន្ត្រីមានប្រសាសន៍ថា ជំងឺកូវីដ-១៩ គឺជាជំងឺដ៏កាចសាហាវ ដែលកើតឡើងពេញពិភពលោក សម្លាប់មនុស្សរាប់លាននាក់។ ដោយឡែកសម្រាប់កម្ពុជាពិតជាមានភ័ព្វសំណាងដោយសារសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ស្វែងរកវ៉ាក់សាំងចាក់ការពារ និងសង្គ្រោះជីវិតប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។
សូមជម្រាបថា ចំពោះអំណោយរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ចែកជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ២៥គីឡូ, មី១កេស,ទឹកត្រី១យួរ ,ទឹកស៊ីអីវ ១យួរ ,ត្រីខ១យួរ, មុង១ ,ភួយ ១ ,កន្ទេល១ សារុង១ និងថវិកា៥ ម៉ឺនរៀលផងដែរ៕