ឯកឧត្តម គួច ចំរើន អញ្ជើញទទួលថវិកាពីសប្បុជនដែលបរិច្ចាគជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុជនដែលដែលបានបរិចាគថវិកាជូនសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍ » ។

សប្បុជនរួមមាន ៖ លោក បុរី វង្សសានិត្យ ប្រធានមន្ទីរសារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បរិច្ចាកថវិកាចំនួន ៥.០០០.០០០រៀល (ប្រាំលានរៀល)។

លោក ជ្រា ថារ៉ាវុធ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បរិច្ចាកថវិកា ២.០០០.០០០ (ពីរលានរៀល)។

លោកស្រី ប៉ែត ប៉ុណ្ណារី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បរិច្ចាកថវិកា ១.០០០.០០០រៀល (មួយលានរៀល)។

លោក នុត លី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បរិច្ចាកថវិកា ១.៥០០.០០០រៀល មួយលានប្រាំសែនរៀល)។

លោក ជ្រា ថាវរិទ្ធ និងលោកស្រី បរិច្ចាកថវិកា ៥០០.០០០រៀល (ប្រាំសែនរៀល)។

លោក ហេង ប៊ុនធាន បរិច្ចាកថវិកា ៥០០.០០០រៀល (ប្រាំសែនរៀល)។

លោក ពេជ្រ ភារី និងលោកស្រី បរិច្ចាកថវិកា ៤០០.០០០រៀល (បួនសែនរៀល) លោកម៉ែន សុខា និងលោកស្រី បរិច្ចាកថវិកា ១០០.០០០រៀល ( មួយសែនរៀល)។

លោក អ៊ិន ផល្លា និងលោកស្រី បរិច្ចាថវិកា ១០០.០០០រៀល (មួយសែនរៀល)។

លោក យ៉ាវ ម៉ាឡុងណា និងលោកស្រី បរិច្ចាកថវិកា ១០០.០០០រៀល (មួយសែនរៀល) និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បរិច្ចាគថវិកា ៣.០០០.០០០ (បីលានរៀល) ។

គណៈកិត្តិយស,គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមជូនពរជ័យ ចំពោះប្រធាន អនុប្រធាន មន្រ្តីរាជការ មន្ទីសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីងនុ ប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសខួបទី១៥៩ ទិវា ៨ ឧសភា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាជួយឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍៕ ដោយ ៖ សុភាព