
ស្លាប់១នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែតុលាម្សិលមិញ
ថ្ងៃចេញផ្សាយៈ ខែតុលា 13, 2021
ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន៤ករណី បណ្តាលឲ្យមានអ្នកស្លាប់ចំនួន១នាក់ និងរបួសចំនួន៣នាក់។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្បឿន, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, ប្រជែង, ស្រវឹង និងមិនគោរពសិទ្ធិ៕