រសៀល​នេះ​! U23 កម្ពុជា ប៉ះ​ម៉ាឡេស៊ី សម្រាប់​ជំនួបបិទពូល B នៅ​ស៊ី​ហ្គេម​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​៤៖០០​នាទី​រសៀល​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោយ​អាយុ​២៣​ឆ្នាំ នឹងត្រូវ​ក្រុម​កំពូល​តារាង​ពូ​ល B ម៉ាឡេស៊ី ក្នុងជំនួប​បិទ​ពូ​ល នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម​នៅ​យប់​នេះ នា​កីឡដ្ឋាន THIEN TRUONG​។

​ឆ្លងកាត់​៣​ប្រកួត​មក U23 កម្ពុជា គឺមាន​៣​ពិន្ទុ ដោយ​យកឈ្នះ​ឡាវ ៤-១ ចាញ់​សិង្ហ​បុរី ១-0 និង​ចាញ់ ថៃ ៥-០ ។ ទោះ​បែបនេះ​ក្ដី U-23 កម្ពុជា​ នៅសល់​ឱកាស​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ស៊ី​ហ្គេម ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​មហា​សែន​លំបាក​២​សម្រាប់​ការប្រកួត​ថ្ងៃនេះ​ដោយ​ត្រូវ​ប្រជែង​ជាមួយ​ថៃ តែមួយគត់ ​កម្ពុជា ជួប ម៉ាឡេស៊ី ខណៈ ថៃ ជួប ឡាវ ។​

​តារាង​ពិន្ទុ​បាន​បង្ហាញថា ម៉ាឡេស៊ី (​លេខ​១) មាន ៧​ពិន្ទុ​ឡើង​ស្វ័យប្រវត្តិ​, ថៃ (​លេខ​២) មាន ៦​ពិន្ទុ​+​គ្រាប់​ចំណេញ +៩​គ្រាប់ ខណៈ​កម្ពុជា មាន ៣​ពិន្ទុ​+​គ្រាប់​ចំណេញ​-៣​គ្រាប់ ដូច្នេះ​ដើម្បី​អាច​ឡើងទៅ​វគ្គ​បន្តបាន កម្ពុជា ត្រូវការ​ឈ្នះ​ម៉ាឡេស៊ី ដាច់ខាត​ចាប់ពី ១៤​គ្រាប់​ឡើង ហើយ ឡាវ ត្រូវតែ​យកឈ្នះ​ថៃ ១​គ្រាប់ ប៉ុន្តែ​ទាំងអស់នេះ​វា​ជា​រឿង​ពិ​ក​ជា​លំបាក​ណាស់​៕