ស្នងការនគរបាលខេត្តមណ្ឌលគិរីដឹកនាំមន្រ្តីក្រោមឱវាទ នាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនគ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ នៅស្រុកកោះញែក

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ដឹកនាំលោក លោកស្រីស្នងការរង និងអធិការនគរបាលស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ផ្តល់ជូនប្រជាពលរដ្ឋ និងមន្ត្រីនគរបាលដែលបាន រងគ្រោះដោយអគ្គិភ័យកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២ អស់ចំនួន ២ខ្នង នៅភូមិណងបួរ ឃុំណង ឃីលិក  ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយម្ចាស់ផ្ទះ មានឈ្មោះ ដូចខាងក្រោម ៖

១.លោក ហុន រស្មី ប្រពន្ធ ឈ្មោះ ពៅ សាអែម ផ្ទះឈើប្រក់ស័ង្កសីមានទំហំ ៧គុណ៩ម៉ែត្រ ឆេះអស់ទាំងស្រុង និងកាំភ្លើងរដ្ឋ A R ១ដើម របស់រដ្ឋ ។ ២.លោក សាំង ណយ ប្រពន្ធ ឈ្មោះ ប៊ុ ខុន ផ្ទះឈើប្រក់ស័ង្កសី៤គុណ៥ម៉ែត្រ និងទ្រព្យសម្បត្តិខូចខាតទាំងអស់នៅក្នុងផ្ទះ។

ដោយសមានការយកចិត្តទុកដាក់របស់លោកស្នងការចំពោះមន្រ្តីក្រោមឱវាទផងលោក ឧត្តមសេនីយ៍ទោ ស្នងការលោក ក៏ បានឧបតម្ភថវិការចំនួន ១,២០០ ០០០រៀល ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំណងឃីលិកផងដែរ  និងនាំយកអំណោយជូនអ្នករងគ្រោះដោយអគីភ័យទាំង ពីរ គ្រួសារ រួមមានដូចជា៖ – អង្ករ១៥០Kg – ទឹកសុទ្ធ០៨កេស – ទឹកត្រី ទឹកស៊ីអ៊ីវ០៦យួរ – ម៉ាស់១៩ប្រអប់- ម៉ី០១កេស -ត្រីខ០៧ យួរ – ប៊ីចេង០២កញ្ចប់ – មុងចំនួន១០ – ភួយចំនួន០៨ – អាកុល០២កាន -កន្ទេលពូកចំនួន០៥ – តង់ចំនួន០៣ – សារ៉ុងចំនួន០៣ – ឯកសណ្ឋាននគរបាលចំនួន០២កំផ្លេ  – ថវិការបស់ស្នងការខេត្តចំនួន ២,៥០០ ០០០ រៀល និងថវិការបស់អធិការស្រុកចំនួន ១,២០០ ០០០រៀល ចែកជូនទៅដល់គ្រួសារជនរងគ្រោះដោយសារអគ្គិសភ័យ ឆាបឆេះនោះផង។ ចំពោះថវិកា លោក ហុន រស្មី ព្រមទាំងគ្រួសារទទួលបាន ៣.០០០.០០០រៀល (បីលានរៀល)។ រីឯលោក សាំង ណយ ព្រមទាំងគ្រួសារទទួលបាន ៧០.០០០០រៀល (ចិតសិបម៉ឺនរៀល) ហើយលោក ស្នងការបានឲ្យកំលាំងប៉ុស្តិ៍ អំឡុងការពារជួយរើផ្ទះឆេះចេញ និងរៀបចំសំអាតផងដែរ ៕ ដោយ ៖ ផល្លិត ហៅបូរ៉ា