សហរដ្ឋអាមេរិកមានមនុស្ស ២១,៣៥៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៤នាក់ស្លាប់ ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នៅថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ២១,៣៥៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៤នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨៤,២៣០,៨២៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០២៦,៦៧០នាក់ និងជាសះស្បើយឡើងវិញសរុប ៨១.២៨លាននាក់៕