អង់គ្លេសអះអាងថា រុស្ស៊ីបាត់បង់​កងកម្លាំង​ជើងគោក​ប្រហែល​មួយ​ភាគបី​នៅក្នុង​ជម្លោះ​ជាមួយ​អ៊ុយ​ក្រែ​ន​

ឡុង​ដ៍​ ៖ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​យោធា​អង់គ្លេស បាន​ឲ្យ​ដឹង កាលពី​ថ្ងៃអាទិត្យ​ថា រុស្ស៊ី បាន​បាត់បង់​កងកម្លាំង​ជើងគោក​របស់ខ្លួន​ប្រហែល​មួយ​ភាគបី​ដែល​បានដាក់​ពង្រាយ​នៅ​អ៊ុយ​ក្រែ​ន ខណ​ការវាយលុក​នៅក្នុង​តំបន់ Donbas បាន​បាត់បង់​សន្ទុះ និង​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​

ក្រសួងការពារជាតិ​អង់គ្លេស បាន​សរសេរ នៅលើ Twitter ថា ក្នុង​រយៈពេល១ខែ​មកនេះ ទីក្រុង​មូ​ស្គូ បាន​បរាជ័យ​ក្នុងការ​សម្រេចបាន​នូវ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ជាច្រើន​។ ក្រសួង​ដដែល បន្ថែមថា រុស្ស៊ី ទំនងជា​បាន​រង​ការខាតបង់​មួយ​ភាគបី​នៃ​កម្លាំង​ប្រយុទ្ធ​ជើងគោក​របស់​ពួកគេ ចាប់តាំងពី​បើក​ការឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន កាលពី​ខែកុម្ភៈ ។​

សូមជម្រាបថា រុស្ស៊ី បាន​បើក​ការឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ថ្ងៃទី ២៤ ខែកុម្ភៈ មក ដែល​អូសបន្លាយ​អស់​រយៈពេល​ជិត ៤ ខែ​មកហើយ​៕