រុស្ស៊ីបង្កើតភាពជាដៃគូថ្មី ដើម្បីប្រឈមមុខនឹងសង្រ្គាមកូនកាត់របស់លោកខាងលិច

ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ បានថ្លែងកាលពីចុងសប្តាហ៍កន្លងទៅថា ប្រទេសរបស់លោកគឺជាគោលដៅនៃសង្រ្គាមកូនកាត់ទាំងស្រុង (total hybrid war) ដោយលោកខាងលិច ប៉ុន្តែរុស្ស៊ីនឹងទប់ទល់នឹងការដាក់ទណ្ឌកម្ម តាមរយៈការបង្កើតភាពជាដៃគូកាន់តែស៊ីជម្រៅជាមួយចិន ឥណ្ឌា និងប្រទេសដទៃទៀត។

នៅក្នុងសុន្ទរកថាមួយនៅថ្ងៃទី៨០ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននោះ លោក ឡារូវ បានចង្អុលបង្ហាញពីរបាំងនៃទណ្ឌកម្មដែលដាក់ដោយលោកខាងលិច ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ហាញថា ប្រទេសរុស្ស៊ីជាគោលដៅ និងមិនមែនជនល្មើសនៃការឈ្លានពាននោះទេ។

លោក ឡារូវ បន្តថា លោកខាងលិចបានធ្វើសមូហភាព ដើម្បីប្រកាសសង្រ្គាមកូនកាត់មកលើយើង ហើយវាពិបាកក្នុងការទស្សន៍ទាយ ថាតើអ្វីៗទាំងអស់នេះ នឹងមានរយៈពេលយូរប៉ុន្មាននោះ ប៉ុន្តែវាច្បាស់ណាស់ថា ផលវិបាកនឹងត្រូវបានទទួលដោយមនុស្សគ្រប់គ្នាដោយគ្មានករណីលើកលែង។

នៅក្នុងសុន្ទរកថារបស់ខ្លួន លោក ឡារូវ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រដែលប្រទេសរុស្ស៊ីកំពុងដាក់ចេញនូវក្តីសង្ឃឹមរបស់ខ្លួន ខណៈដែលទីក្រុងម៉ូស្គូព្យាយាមការពារផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសខ្លួន ក៏ដូចជាកសាងទីផ្សារថ្មីនៅប្រទេសផ្សេងទៀត៕