សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ធ្ងន់ៗថា រាល់អ្នកដំណើរចូលមកកម្ពុជាដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ត្រូវតែធ្វើតេស្ត និង ធ្វើចត្តាឡីស័ក៧ថ្ងៃ

ភ្នំពេញ ៖ សសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ធ្ងន់ៗថា រាល់អ្នកដំណើរ មិនថាជនជាតិខ្មែរ ឬ ជនជាតិបរទេស ដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយចង់ធ្វើដំណើរចូលមកកម្ពុជា ត្រូវតែធ្វើតេស្ត និងធ្វើចត្តាឡីស័ក៧ថ្ងៃ ផ្ទុយទៅវិញ ចំពោះអ្នកដែលចាក់វ៉ាក់សាំងរួចហើយគឺចូលមកកម្ពុជាគឺងាយស្រួលណាស់ មិនចាំបាច់ធ្វើតេស្ត និងចត្តាឡីស័កឡើយ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមគូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ១៩ នៅព្រឹកថ្ងៃទី១៧ ឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោបញ្ជាក់ថា «កុំស្រលាញ់លុយពីពួកគេទាំងនោះ ដោយមិនគិតគូរពីសុខុមាលភាព និងអាយុជីវិតប្រជាជនយើងឱ្យសោះ»៕