សម្តេចតេជោ ៖ មកទល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំង​ កូវីដ-១៩ ជាង៥០លានដូលហើយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មកទល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំង​ កូវីដ-១៩ ជាង៥២លានដូលហើយ ខណៈដែលជិត ៣០លានដូល គឺជាវ៉ាក់សាំងដែលកម្ពុជាបានទិញដោយប្រើប្រាស់លុយខ្លួនឯង។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌អន្តរជាតិជ្រោយចង្វា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចក៏បានប្រកាសដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា «ការបញ្ជាទិញវ៉ាក់សាំងពីចិនបានពេលណា ត្រូវបញ្ជូនលុយឱ្យគេភ្លាម រួមទាំងសេវាដឹកជញ្ជូនផងដែរ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងជាង៥២លានដូស បានប្រើប្រាស់អស់ជិត៤៣លានដូស ដូច្នេះបច្ចុប្បន្នកម្ពុជា នៅសល់វ៉ាក់សាំងក្នុងឃ្លាំងជិត១០លានដូស ហើយក្នុងចំណោមវ៉ាក់សាំងទាំងអស់  វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន២៨,៥លានដូស  ជាវ៉ាក់សាំងដែលកម្ពុជាទិញដោយខ្លួនឯង ហើយវ៉ាក់សាំងដែលមិនទាន់ដឹកមកកកម្ពុជាមានជាង២០លានដូសបន្ថែមទៀត៕