សម្តេចតេជោ ហ៊ុន សែន ឲ្យប្រែកក្លាយមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមន្ទីរពេទ្យ ជំនាញព្យាបាលជំងឺមហារីក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចេញបទបញ្ជាឲ្យក្រុមមន្រ្តីសុខាភិបាល ប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែឲ្យទៅជាមន្ទីរពេទ្យជំនាញព្យាបាលជំងឺមហារីក ដោយត្រូវបំពាក់ឧបករណ៍សំភារបរិក្ខារទៅតាមជំនាញ ។

សម្តេចថ្លែងបែបនេះថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌អន្តរជាតិជ្រោយចង្វា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ។

សម្តេចតេជោបានថ្លែងបន្តថា ត្រូវធ្វើយ៉ាងណា ឲ្យមន្ទីរហ្លួងម៉ែ ក្លាយទៅជាមន្ទីរពេទ្យមហារីក ដោយក្រុមមន្រ្តីជំនាញចូលទៅរៀបចំ ជាបណ្តើៗទៅ ដោយមិនចាំបាច់ ដាក់អ្នកជំងឺកូវីដទៀតទេ ត្រូវដាក់ផ្នែកទាក់ទិន នឹងការព្យបាលមហារីកតែម្តង ។

សម្តេចឲ្យដឹងទៀតថា ពលរដ្ឋកម្ពុជាឲ្យមានជំងឺមហារីក គឺធ្វើដំណើរទៅព្យាបាល នៅក្រៅប្រទេសហើយ ដូច្នេះត្រូវជ្រើសរើសអ្នកឯកទេស បញ្ចូលទៅដើម្បីធ្វើការ នៅមន្ទីរពេទ្យហ្លួងម៉ែ ។ ទន្ទឹមនោះ សម្តេចក៏បានប្រកាសថា កម្ពុជាក៏បាននិងកំពុងរៀបចំ កសាងមន្ទីរពេទ្យមួយទៀត ដែលមានសមត្ថភាពដាក់បានមួយម៉ឺនគ្រែ ៕