
CAMSOC គ្រោងរៀបចំពិធីរាប់ថយក្រោយ ដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅចុងឆ្នាំនេះ
ថ្ងៃចេញផ្សាយៈ ខែតុលា 30, 2021
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់យកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ គឺជាថ្ងៃរៀបចំពិធីរាប់ថយក្រោយ ឬ Countdown នៅសល់ ៥០០ថ្ងៃដ៏ធំសម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។
CAMSOC បាននិយាយកម្មវិធីដ៏ពិសេសនេះនឹងមានការសម្ដែងជាច្រើន ទាំងសិល្បៈ វប្បធម៌ និងកីឡា ដោយមានការចូលរួមពីក្រុមជម្រើសជាតិដែលកំពុងបិទខ្ទប់ប្រមូលផ្ដុំហ្វឹកហាត់ផងដែរ ដើម្បីអបអរសាទរដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជាផងដែរ៕