អាជ្ញាធរជាតិអប្សរាបង្ហាញពីទិដ្ឋភាពបៃតង និងផ្លូវថ្មើរជើងដ៏ស្រស់ស្អាតនៅជុំវិញត្រពាំងសេស

ខេត្តសៀមរាប ៖ បច្ចុប្បន្ន បរិវេណត្រពាំងសេស នៅខាងលិចប្រាសាទអង្គរវត្ត កំពុងចាប់ផ្តើមកែប្រែមុខមាត់ថ្មី បន្ទាប់ពីអាជ្ញាធរជាតិអប្សរា រៀបចំឱ្យមានផ្លូវថ្មើរជើងដែលអមដោយដើមឈើ ធ្វើឱ្យទីនោះមានភាពបៃតងស្រស់ស្អាតជាទីគយគន់ សម្រាប់ភ្ញៀវទេសចរគ្រប់រូប។

សូមបញ្ជាក់ថា បរិវេណត្រពាំងសេសនេះ កន្លងមកធ្លាប់តែជាកន្លែងលក់ដូរមិនរៀបរយ ការចតយានយន្តគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ៕