ស៊ី​ហ្គេម ៖ វិញ្ញាសា​បាល់ទាត់​ផ្នែក​បុរស រកឃើញ​៤​ក្រុម​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ហើយ​

វៀតណាម ៖ វិញ្ញាសាបាល់ទាត់​ផ្នែក​បុរស ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម បាន​រកឃើញ​៤​ក្រុម​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ហើយ ក្រោយ​ការប្រកួត​បិទ​ពូ​ល​កាលពី​ម្សិលមិញ​។​

​សម្រាប់​ការប្រកួត​បិទ​ពូ​ល B កាលពី​ម្សិលមិញ ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ស្មើ​ជាមួយ U23 ម៉ាឡេស៊ី ២-២ ខណៈ​ថៃ យកឈ្នះ​ឡាវ ១-០ ។​ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ថៃ ឈរ​លេខ​១​ពូ​ល B និង ម៉ាឡេស៊ី ឈរ​លេខ​២​។ ចំ​ណែ​ល​ពូ​ល A ក្រុម​ម្ចាស់ផ្ទះ​វៀតណាម ឈរ​លេខ​១ និង​ឥណ្ឌូនេស៊ី លេខ​២​។​

​ដូ​ច្ន​នេះ​មានន័យ ក្រុម​លេខ​១ A ម្ចាស់ផ្ទះ​វៀតណាម នឹងត្រូវ​ប៉ះ​ក្រុម​លេខ​២​ពូ​ល B ម៉ាឡេស៊ី នៅ​ថ្ងៃទី​១៩ ខែឧសភា វេលា​ម៉ោង​៧៖០០​នាទី​យប់ ខណៈ​ក្រុម​លេខ​១​ពូ​ល B ថៃ ត្រូវ​ប៉ះ​ក្រុម​លេខ​២​ពូ​ល A ឥណ្ឌូនេស៊ី នៅវេលា​ម៉ោង​៤៖០០​នាទី​រសៀល​៕