ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភានេះ

អាស៊ាន ៖ តាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.៦លាននាក់ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,០ម៉ឺននាក់ដែរ។ បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង១ម៉ឺននាក់ ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ១០,៦៩៩,៩៥៦នាក់ (ស្លាប់ ៤៣,០៧១នាក់) បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងចំនួន ៦,០៥១,២០៥នាក់ (ស្លាប់ ១៥៦,៤៨១នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៤៨១,២៧៨នាក់ (ស្លាប់ ៣៥,៦២៣ នាក់)។

ដោយឡែក ថៃ ឆ្លងចំនួន ៤,៣៨៨,៦១០នាក់ (ស្លាប់ ២៩,៥៩៨នាក់), ហ្វីលីពីន ឆ្លងចំនួន ៣,៦៨៨,២៩២នាក់ (ស្លាប់ ៦០,៤៥៨នាក់), សិង្ហបុរី ឆ្លងចំនួន ១,២៤៧,៦៧១នាក់ (ស្លាប់ ១,៣៦៧នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៣,១៦៨នាក់ (ស្លាប់ ១៩,៤៣៤នាក់), ទ្បាវ ឆ្លងចំនួន ២០៩,៥០២នាក់ (ស្លាប់ ៧៥៤នាក់), ព្រុយណេ ឆ្លងចំនួន ១៤៥,២២១នាក់ (ស្លាប់ ២២១នាក់) និងកម្ពុជា ឆ្លងចំនួន ១៣៦,២៦២នាក់ (ស្លាប់ ៣,០៥៦នាក់)៕