សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៦,៤៤២ករណី និងស្លាប់ ២នាក់ទៀតក្នុងរបាយការណ៍ថ្ងៃពុធ

សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៦,៤៤២ករណី និងស្លាប់ ២នាក់ទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើ មាន១៥៣ករណីជាករណីនាំចូលក្រៅពីនោះករណីឆ្លងក្នុងស្រុកទាំងអស់។ ក្រោយបូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,២៥៤,១១៣ករណី ក្នុងនោះស្លាប់ ១,៣៦៩នាក់៕