
ថៃបន្តរកឃើញអ្នកឆ្លងកូវីដចំនួន ៩.២២៤ករណីបន្ថែមទៀត និងស្លាប់៨៨នាក់ក្នុងរបាយការណ៍ថ្ងៃនេះ
ថ្ងៃចេញផ្សាយៈ ខែតុលា 30, 2021
បាងកក ៖ ក្រសួងសុខាភិបាលថៃបានប្រកាសនៅព្រឹកថ្ងៃសៅរ៍នេះបន្តរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន៩.២២៤ ករណី និងមានអ្នកស្លាប់ចំនួន៨៨នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។
ក្រសួងសុខាភិបាលថៃបញ្ជាក់ថា នៅថ្ងៃសុក្រម្សិលមិញអ្នកជំងឺកូវីដ -១៩ ចំនួន ៨.៣០៥ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ១.៨៧៤.៣០២ នាក់ដែលក្នុងនោះ ១.៧៥៦.៤៤៩ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១៩.០៦៤ នាក់ក្នុងកំឡុងពេលរលកទី ៣ និង ១៩.១៥៨ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕