ភ្លៀងផ្គររន្ទៈ និងខ្យល់បក់បោកខ្លាំងបណ្ដាលឲ្យបាក់រលំស្ថានីយប្រេងឥន្ធនៈឈ្មោះ ប៉ាប៉ា ក្នុងក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី១៨ ឧសភា ២០២២ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានភ្លៀងធ្លាក់មួយមេធំ ដោយលាយឡំជាមួយផ្គររន្ទៈ និងខ្យល់បក់បោកខ្លាំង បានបណ្ដាលឲ្យស្ថានីយប្រេងឥន្ធនៈឈ្មោះប៉ាប៉ា ត្រូវភ្លៀងខ្យល់បក់បោកដួលរលំ ខូចខាតមួយផ្នែកធំ ។

លោក កាន់ ពេញ អធិការក្រុងសែនមនោរម្យ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះថា ភ្លៀងចន្លោះ២ទៅ៣ម៉ោងនេះ គឺសន្ធាប់ខ្លាំងតែម្ដង ដែលធ្វើឲ្យស្ថានីយប្រេងឥន្ធនៈឈ្មោះ ប៉ាប៉ា បាក់ស្រុតផ្នែកខ្លះ ព្រោះកម្លាំងទឹកភ្លៀងសង្កត់ តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។ លោកអធិការបញ្ជាក់ថា សម្រាប់ព័ត៌មានបឋម នៅក្រុងសែនមនោរម្យ បន្ទាប់ពីភ្លៀងធំមួយមេនេះ មានតែស្ថានីយប្រេងឥន្ធនៈមួយប៉ុណ្ណោះដែលរងគ្រោះថ្នាក់ មិនបង្កហានិភ័យដល់កន្លែងផ្សេងទេ៕ ដោយ ៖ ផល្លិត ហៅបូរ៉ា