ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភានេះ

អាស៊ាន ៖ តាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.៦លាននាក់ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,០ម៉ឺននាក់ដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ១០,៧០១,៧៩៦នាក់ (ស្លាប់ ៤៣,០៧២នាក់) បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងចំនួន ៦,០៥១,៥៣២នាក់ (ស្លាប់ ១៥៦,៤៩៨នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ៤,៤៨៣,២៩៥នាក់ (ស្លាប់ ៣៥,៦៣០នាក់)។

ដោយឡែក ថៃ ឆ្លងចំនួន ៤,៣៩៤,៩១៥នាក់ (ស្លាប់ ២៩,៦៤០នាក់), ហ្វីលីពីន ឆ្លងចំនួន ៣,៦៨៨,២៩២នាក់ (ស្លាប់ ៦០,៤៥៨នាក់), សិង្ហបុរី ឆ្លងចំនួន ១,២៥៤,១១៣នាក់ (ស្លាប់ ១,៣៦៩នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៣,១៨២នាក់ (ស្លាប់ ១៩,៤៣៤នាក់), ទ្បាវ ឆ្លងចំនួន ២០៩,៥៥៣នាក់ (ស្លាប់ ៧៥៤នាក់), ព្រុយណេ ឆ្លងចំនួន ១៤៥,៥២១នាក់ (ស្លាប់ ២២១នាក់) និងកម្ពុជា ឆ្លងចំនួន ១៣៦,២៦២នាក់ (ស្លាប់ ៣,០៥៦នាក់)៕