វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១,៧១៦ករណី និងស្លាប់ម្នាក់ទៀត

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៧១៦ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីម្នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ សម្រាប់របាយការណ៍ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីៗ ក្នុងស្រុកប្រចាំចំនួន ៣៨១ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន ១២៦ករណី និងខេត្ត Phú Thọ ចំនួន១១១ករណី។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧០៤,៥២៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣៨២,៨៨១នាក់ និងស្លាប់សរុបចំនួន ៤៣,០៧៣នាក់៕