សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤,៥៧៨ករណី និងស្លាប់២នាក់ទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍

សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤,៥៧៨ករណី និងស្លាប់ ២នាក់ទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងចំណោមករណីឆ្លងខាងលើ មាន១០៧ករណីជាករណីនាំចូលក្រៅពីនោះករណីឆ្លងក្នុងស្រុកទាំងអស់។ នេះបើយោងតាមសារព័ត៌មាន CNA។

ក្រោយបូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,២៥៨,៦៩១ករណី ក្នុងនោះស្លាប់ ១,៣៧១នាក់៕