សហរដ្ឋអាមេរិកមានមនុស្ស ៨៨,១៤៩នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២០១នាក់ស្លាប់ ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២នេះពង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៨៨,១៤៩នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២០១នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨៤,៧៩៩,០៤០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០២៨,៣៣៧នាក់ និងជាសះស្បើយឡើងវិញសរុប ៨១.៤៩លាននាក់៕