អគ្គលេខាធិការ CAMSOC អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមអបអរសាទរ និងចូលរួមដង្ហែទង់ស៊ីហ្គេមនៅល្ងាចថ្ងៃស្អែក

ភ្នំពេញ ​៖ ឯកឧត្តម វ៉ាត់ ចំរើន គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រៀម​ចូលរួម​គាំទ្រ និង​អបអរសាទរ​ដល់​ដំណើរ​មកដល់​នៃ​ទង់​ស៊ី​ហ្គេម (SEA Games) ដើម្បី​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ជ័យលាភី​មេដាយមាស ប្រាក់ និង​សំរឹទ្ធ ឲ្យ​បាន​ច្រើន​កុះករ ខណៈ​ពិធី​ដង្ហែ​ទង់​ស៊ី​ហ្គេម​នេះ នឹងធ្វើ​ឡើង​នា​វេលា​ម៉ោង ៥ ៖ ៣០​នាទី​ល្ងាច ថ្ងៃទី​២៤ ខែឧសភា​ស្អែក​នេះ៕