ឯកឧត្តម​ បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ អញ្ជើញសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្ស​ និងក្រុមសកម្មជនយុវជនគណបក្ស​ខេត្តកំពង់ចាមសរុបប្រមាណ​ ១,៣៥០នាក់​

ខេត្តកំពង់ចាម ៖​ នៅព្រឹកថ្ងៃទី​២៣​ ខែ​ឧសភា​ ឆ្នាំ​២០២២​ ឯកឧត្តម​ បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា​ និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលអញ្ជើញជាចូលរួមក្នុងពិធី​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់សំណេះសំណាលជាមួយក្រុមការងារ​ និងក្រុមសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តកំពង់ចាមសរុបប្រមាណ​ ១,៣៥០នាក់។

ពិធីនេះរៀបចំឡើងនៅនៅសាលប្រជុំគណបក្សសសរ១០០សម្តេចតេជោ​ (សួនក្រញូង)​ក្រុងកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម​ អ៊ុន​ ចាន់ដា​ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល​ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម​ និងឯកឧត្តម​ ខ្លូត​ ផន​ អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សខេត្ត​៕