ថៃ​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី​ចំនួន​៤,១៤៤​នាក់​ និង​ស្លាប់​៣៦​នាក់​ទៀតក្នុងរបាយការណ៍ថ្ងៃនេះ

បាងកក ៖ ក្រសួងសុខាភិបាល​ថៃ នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន ៤,១៤៤​ករណី​បន្ថែមទៀត​និង​ស្លាប់​៣៦​នាក់ ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​ថៃ Bangkok Post​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មាន ៤.១៤៣​ករណី ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង ១​ករណី​ទៀត​ជា​ករណី​នាំចូល ខណៈ​អ្នកជំងឺ​ចំនួន​៧,២៣៥​នាក់​ផ្សេងទៀត ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ក្រោយ​ជាសះស្បើយ​។​

​សូមជម្រាបថា រហូតមកទល់​ពេលនេះ ប្រទេស​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​នៅ​ទូទាំងប្រទេស​ចំនួន​៤,៤១៩,៧៣៧​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​២៩,៨១១​នាក់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​គឺ​៤.៣៤២.០៤៧​នាក់​៕