ថៃ រកឃើញ​អ្នកទោស​ឆ្លង​កូ​វីដ​ប​ម្លែ​ង​ខ្លួន​ថ្មី​ «Alpha Plus»

បាងកក ​៖ ថៃប្រកាសរកឃើញករណី​ឆ្លង​វីរុស​កូ​វីដ​-១៩ ​ក្លាយ​ពូជថ្មី ​ប្រភេទ Alpha Plus លើ​អ្នកទោស២នាក់ នៅ​ពន្ធនាគារ Chiang Mai Central ក្នុង​ខេត្ត ឈៀង​ម៉ៃ ដែលករណី​ទាំង២នេះ ត្រូវបាន​រកឃើញ​កាលពី​ចុងខែ​មុន​។ នេះ​បើ​យោងតាមសារព័ត៌មាន ​ Bangkok Post។

វេជ្ជបណ្ឌិត​ជំនួយការ​មន្ត្រី​សុខាភិបាល​សាធារណៈថៃ លោក Kittipan Chalom បាន​ឲ្យ​ដឹងថា អ្នកជំងឺ​ម្នាក់ បាន​លាប់​ជំងឺ​កូ​វីដ​-១៩ ខណ​ម្នាក់ទៀត​ជា​អ្នកពាក់ព័ន្ធ និង​មើលថែ​គាត់ ក៏​លាប់​ដូចគ្នា​ដែរ​។ លោក​បន្តថា អ្នក​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ អាច​ផ្ទុកមេរោគ​នេះ​ក្នុង​រយៈពេល​យូរ ដូច្នេះ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​អាច​វាយលុក​រាងកាយ​បាន​យ៉ាង​ងាយ​ផងដែរ​។​

ដោយឡែក អគ្គនាយក​នៃ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ លោក​វេជ្ជបណ្ឌិត Supakit Sirilak បាន​បង្ហាញថា​វីរុស​ប្រភេទ Alpha Plus នេះ​គឺជា​វីរុស​ប​ម្លែ​ង​ខ្លួន​ក្លាយ​ពូជ​ពី​ប្រភេទ Alpha ហើយ​មាន​សមត្ថភាព​ធន់​ជាមួយ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ​។ ទោះជា​យ៉ាងណា ក៏ដោយ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សាធារណៈ​ថៃ លោក Anutin Charnvirakul បាន​បញ្ជាក់ថា អាជ្ញាធរ​អាច​គ្រប់គ្រង​ការកើនឡើង​នៃ​មេរោគ​នេះ​នៅ ឈៀង​ម៉ៃ បាន​៕