ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០១ ខែវិច្ឆិកា នេះ

អាស៊ាន  យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,២០៦,៧៩២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៨,៨២២នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៤៤,៣៥៨នាក់ (ស្លាប់ ១៤៣,៤០៥នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៧៨៧,២៧៦នាក់ (ស្លាប់ ៤៣,១៧២នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៤៧១,៦៤២នាក់ (ស្លាប់ ២៨,៩១២នាក់)។

ដោយឡែក ថៃ ឆ្លងចំនួន ១,៩១២,០២៤នាក់ (ស្លាប់ ១៩,២០៥នាក់), វៀតណាម ឆ្លងចំនួន ៩២១,១២២នាក់ (ស្លាប់ ២២,០៨៣នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥០០,០៧៣នាក់ (ស្លាប់ ១៨,៦៩៧នាក់), សិង្ហបុរី ឆ្លងចំនួន ១៩៨,៣៧៤នាក់ (ស្លាប់ ៤០៧នាក់), កម្ពុជា ឆ្លងចំនួន ១១៨,៥២២នាក់ (ស្លាប់ ២,៧៨៨នាក់), ទ្បាវ ឆ្លងចំនួន ៤០,២៧១នាក់ (ស្លាប់ ៦៥នាក់) និងព្រុយណេ ឆ្លងចំនួន ១៣,១៣០នាក់ (ស្លាប់ ៨៨នាក់)៕