
សម្ដេចតេជោបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលឧបត្ថម្ភគ្រួសារសពស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២លានរៀល និង១លានសម្រាប់បញ្ចុះសព
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 1, 2021
ភ្នំពេញ ៖ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ទូទាំងប្រទេស និងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់កុមារអាយុ៥ឆ្នាំ នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកានេះ បានបញ្ជាក់ពីជំនួយថវិកាចំនួន ២ លានរៀលសម្រាប់ផ្ដល់ជូនគ្រួសារសពនីមួយៗ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ និង១ លានរៀលសម្រាប់គណៈកម្មការបូជាសព៕