ឈ្លើយសឹក​អ៊ុយ​ក្រែ​ន​ប្រាប់​ពី​ភាពឃោរឃៅ​របស់​របប​ក្រុង​កៀវ​

កៀវ ៖ ទាហាន​អ៊ុយ​ក្រែ​ន​ដែល​បាន​ចុះចាញ់​នឹង​កងកម្លាំង​រុស្ស៊ី​កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២២​ បានបង្ហាញ​ការពិត​ថា របប​ក្រុង​កៀវ​មាន​ទាហាន​សម្រាប់​រារាំង ដែល​គេ​ស្គាល់​ច្បាស់​ថា ​ជា​ក្រុមប្រឆាំង​ការដកថយ របស់​ទាហាន​អ៊ុយ​ក្រែ​ន​នៅពេល​ប្រយុទ្ធ​ជាមួយ​ទាហាន​រុស្ស៊ី ។​គាត់​បញ្ជាក់ថា ក្រុង​កៀវ​បាន​គំរាមកំហែង​ទាហាន​ណា​ម្នាក់​ជាមួយនឹង​ការប្រហារជីវិត​សម្រាប់​ការប៉ុនប៉ង​ដកថយ ឬ​សម្រាប់​សីលធម៌​ទាប​នៅក្នុង​សមរភូមិ​។​

លោក Dmitry Tarasyuk ទាហាន​មកពី​កងពលតូច​វាយលុក​ទី ៩៥ នៃ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​បាន​និយាយថា មេបញ្ជាការ​របស់​យើង​បាន​ប្រាប់​យើង​ថា​នៅពេល​ប្រយុទ្ធ​ក្នុង​សមរភូមិ ប្រសិនបើ​អ្នកណា​ហាន​ដកថយ យើង​នឹង​បាញ់សម្លាប់​អ្នក​។ ​អ្នក​ត្រូវ​ដឹងថា​ នៅ​ពីក្រោយ​អ្នក​គឺជា​ទាហាន​ត្រៀមចាំ​រារាំង​ក្រុម​ទាហាន​ដែល​នឹង​ដកថយ​ហើយ​ពួកគេ​នឹង​បាញ់​អ្នក​ខណ​កំពុង​រត់ចេញ​ឬ​ដកថយ ។​ ទន្ទឹមនឹង​ការអះអាង​នោះ ក៏មាន វីដេអូ​មួយ​ផ្សេងទៀត​ដែល​ត្រូវបាន​បង្ហោះ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាពជាក់ស្តែង​ដូច​អ្វីដែល​ទាហាន​អុ​យ​ក្រែ​ន​ខាងលើ​អះអាង​ផងដែរ​។​

លោក Tarasyuk ក៏បាន​លាតត្រដាង​ដែរ​ថា កងអនុសេនាតូច​ដែល​មិន​ព្រម​ប្រយុទ្ធ​បាន​ចាកចេញ ហើយក៏​គ្មាន​នរណាម្នាក់​បានឃើញ​ពួកគេ​ម្តងទៀត​នោះទេ​។​

មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ទាហាន​ទាំងអស់​ដែល​បាន​ចុះចាញ់​ក្នុងអំឡុងពេល​ប្រយុទ្ធ​នៅ​ជិត Krasny Liman កាលពី​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ​២០២២ បានផ្តល់​សក្ខីកម្ម​ដូចៗ​គ្នា​អំពី​អ្វីដែល​គេ​ហៅថា​ទាហាន​រារាំង​ពីក្រោយ​ដែល​ដាក់ទណ្ឌកម្ម​អ្នក​ដែល​មិន​ចង់​ប្រយុទ្ធ​៕