សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,៨៣០ករណី និងស្លាប់ម្នាក់ទៀតក្នុងរបាយការណ៍ថ្ងៃសុក្រ

សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣,៨៣០ករណី និងស្លាប់ម្នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA ។

ក្នុងចំណោមករណីឆ្លងខាងលើ មាន១២០ករណីជាករណីនាំចូល ក្រៅពីនោះករណីឆ្លងក្នុងស្រុកទាំងអស់។ ក្រោយបូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,២៩០,០៤៦ករណី ក្នុងនោះស្លាប់ ១,៣៨៣នាក់៕