ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​គ​ខាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ ​នឹង​ធ្វើការប្រកួត​នៅថ្ងៃនេះ រវាង​​ភ្នំពេញ​ក្រោ​ន និងវិសាខា

ភ្នំពេញ ៖ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​គ​ខាប់​ឆ្នាំ​២០២២ រវាង​ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន និង វិសាខា ចាប់ផ្ដើម​ប្រកួត​នៅ​ថ្ងៃទី​២៨ ខែឧសភា​នេះហើយ​វេលា​ម៉ោង​៦ ៖ ៣០​នាទី​នា​កីឡដ្ឋាន RSN​។​

​សូមជម្រាប់ថា មុន​ឡើង​មកដល់​វគ្គ​នេះ ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​លើ​ក្រុម​ណាហ្គា​វើ​លស៍ ក្នុង​លទ្ធផល ៣-០ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ​វិសាខាយកឈ្នះ​លើ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ដោយ​លទ្ធផល ២-០៕