ចេញ​ជា​ផ្លូវការ​ហើយ ឯកសណ្ឋាន​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​

ភ្នំពេញ ៖ ឯកសណ្ឋាន​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ផលិត​ដោយ​ក្រុមហ៊ុន​វ​រ័​ន្ម បានចេញ​ជា​ផ្លូវការ​ហើយ ដើម្បី​ត្រៀម​ការប្រកួត​នានា​ក្នុង​២០២២​នេះ​។​

​អាវ​ថ្មី​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២​គឺ​ច្នៃប្រឌិត​ផ្អែកលើ​គោល​គំនិត Concept Design អត្ថន័យ ​និង​រូបភាព នៃ​ទង់ជាតិ​ខ្មែរ​។ ជាពិសេស​ក្រាហ្វិក​អាវ​ក្នុង​ទឹកដី​ត្រូវបាន​រចនា​ដោយ​ដកស្រង់​អត្ថន័យរ​បស់ពាក្យ​”​ប្រាសាទ​សីលា​កំបាំង​កណ្តាល​ព្រៃ​”​នៃ​បទ​នគររាជ​ក្នុងការ​បង្កើត​ឡើងមក​ចំណែក​ផ្នែក​នីមួយៗ​នៃ​អាវ​ទាំងមូល​ដកស្រង់​អត្ថន័យ​ពី​ឃ្លា​ទី​ពីរ​នៃ​ភ្លេងជាតិ​។​

​សូមជម្រាបថា អាវ​ថ្មី​នេះ នឹង​ប្រើប្រាស់​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ទី​ម័​រ នៅ​ថ្ងៃទី​២ ខែមិថុនា មុន​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup នៅ​ប្រទេស​ឥណ្ឌា​៕