អភិបាលខេត្តស្វាយរៀងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបណ្ណាគារ អ័រ ខេ R&K ក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង  និងលោកជំទាវ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបណ្ណាគារ អ័រ ខេ R&K ស្ថិតនៅភូមិមេភ្លើង  សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ជិតរង្វង់មូលខាងមុខសណ្ឋាគារ វ៉ៃគោ។ ពិធីនេះក៏មានអញ្ជើញចូលពីសំណាក់អស់លោក លោកស្រី ប្រធានមន្ទីរ ស្ថាប័ន នានាជុំវិញខេត្ត បងប្អូនអាជីវករជាច្រើននាក់ផង។

បើតាមលោកស្រីអ្នកស្រី លី ចាន់ធូ និងអ្នកស្រី កង ដួងសុវណ្ណដា ដែលជាម្ចាស់បណ្ណាគារ អ័រ ខេ បានមានប្រសាសន៍ឲ្យដឹងថា ចំពោះបណ្ណាគារ អ័រ ខេ រៀបចំដោយមានលក្ខណៈស្តង់ដាមានលក់នូវសម្ភារគ្រប់ប្រភេទ ដូចជា សម្ភារសិក្សា សម្ភារប្រើប្រាស់តាមការិយាល័យវត្ថុអនុស្សាវរីយ៍ផ្សេងៗ សម្ភាររបស់ក្មេងលេង និងសម្ភារប្រើប្រាស់នៅតាមគេហដ្ឋានជាច្រើនមុខទៀត។

លោកស្រីបានមានប្រសាសន៍បន្តទៀតថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិក៏ដូចការចូលរួមអភិវឌ្ឍន៍ក្នុងខេត្តស្វាយរៀងរបស់យើងអោយមានការរីកចម្រើនហើយបណ្តាគារ អ័រ ខេ ដែលទើបសម្ពោធនាថ្ងៃនេះបានជួយសម្រួលបំពេញរាល់តម្រូវការសម្ភារការិយាល័យ សម្ភារសិក្សា គ្រប់ប្រភេទសំបូរបែបដែលងាយដល់សិស្សានុសិស្សសសម្រាប់ប្រើប្រើសក្នុងការសិក្សា។

សូមជម្រាបជូនថា បណ្តាគារអ័រ ខេ ជាបណ្តាគារមួយដែលមានវត្តមាននៅក្រុងស្វាយរៀងរៀបចំដោយមានលក្ខណៈស្តង់ដា មានលក់នូវសម្ភារគ្រប់ប្រភេទ ដូចជា សម្ភារសិក្សា សម្ភារប្រើប្រាស់តាមការិយាល័យ វត្ថុអនុស្សាវរីយ៍ផ្សេងៗ និងសម្ភារប្រើប្រាស់នៅតាមគេហដ្ឋានរាប់រយប្រភេទទៀត៕ ភក្តី