ថៃ​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី​ចំនួន​៣.៨៥៤​នាក់ ​និង​ស្លាប់​២៦​នាក់ក្នុងរបាយការណ៍ថ្ងៃនេះ​

បាងកក ៖ ក្រសួងសុខាភិបាល​ថៃ នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន​៣.៨៥៤​ករណី​បន្ថែមទៀត​និង​ស្លាប់​២៦​នាក់ ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​ថៃ Bangkok Post​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មាន ៣.៨៥៤​ករណី ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង​គ្មាន​ករណី​នាំចូល​នោះទេ ខណៈ​អ្នកជំងឺ​ចំនួន ៦,០៣១​នាក់​ផ្សេងទៀត ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ក្រោយ​ជាសះស្បើយ​។​

​សូមជម្រាបថា រហូតមកទល់​ពេលនេះ ប្រទេស​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​នៅ​ទូទាំងប្រទេស​ចំនួន​៤,៤៤៦,៥០២​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​២៩,៩៩៨​នាក់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​គឺ​៤.៣៧៣.៩៧០​នាក់​៕