ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែឧសភានេះ

អាស៊ាន ៖ តាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.៨លាននាក់ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,០ម៉ឺននាក់ដែរ។ បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់ ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ១០,៧១៧,២៥១នាក់ (ស្លាប់ ៤៣,០៧៨នាក់) បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងចំនួន ៦,០៥៤,៤១៥នាក់ (ស្លាប់ ១៥៦,៥៧៤នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ៤,៥០៣,៧៣៤នាក់ (ស្លាប់ ៣៥,៦៦៥នាក់)។

ដោយឡែក ថៃ ឆ្លងចំនួន ៤,៤៤៦,៥០២នាក់ (ស្លាប់ ៣០,០០១នាក់), ហ្វីលីពីន ឆ្លងចំនួន ៣,៦៩០,២៥៤នាក់ (ស្លាប់ ៦០,៤៥៥នាក់), សិង្ហបុរី ឆ្លងចំនួន ១,២៩៥,៩២០នាក់ (ស្លាប់ ១,៣៨៣នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៣,៣១៥នាក់ (ស្លាប់ ១៩,៤៣៤នាក់), ទ្បាវ ឆ្លងចំនួន ២០៩,៩៦៥នាក់ (ស្លាប់ ៧៥៦នាក់), ព្រុយណេ ឆ្លងចំនួន ១៤៨,០៨៩នាក់ (ស្លាប់ ២២៣នាក់) និងកម្ពុជា ឆ្លងចំនួន ១៣៦,២៦២នាក់ (ស្លាប់ ៣,០៥៦នាក់)៕