
សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២,៣៨៩ករណី និងស្លាប់៣នាក់ទៀត
ថ្ងៃចេញផ្សាយៈ ខែឧសភា 31, 2022
សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ២,៣៨៩ករណី និងស្លាប់៣នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ សម្រាប់របាយការណ៍ថ្ងៃចន្ទម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA ។
ក្នុងចំណោមករណីឆ្លងខាងលើ មាន៨៣ករណីជាករណីនាំចូល ក្រៅពីនោះករណីឆ្លងក្នុងស្រុកទាំងអស់។ ក្រោយបូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,២៩៨,៣០៩ករណី ក្នុងនោះស្លាប់ ១,៣៨៦នាក់៕