Lewandowski ៖ រឿង​ខ្ញុំ​នៅ Bayern បាន​ដល់ទី​បញ្ចប់​ហើយ​

អាល្លឺម៉ង់ ៖ Robert Lewandowski បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០ ខែឧសភា​ថា ពេលវេលា​របស់ខ្ញុំ​ជាមួយ Bayern Munich បាន​ចប់​ហើយដោយ​មិនបាន​បញ្ជាក់​អំពី​ផែនការ​អនាគត​របស់គេ​ចំពេល​មាន​របាយការណ៍​ថា Barcelona បានដាក់​សំណើរ​ឱ្យគេ​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង Warsaw ថា “​ថ្ងៃនេះ​វា​ប្រាកដ​ណាស់​ថា​រឿង​របស់ខ្ញុំ​ជាមួយ Bayern បានបញ្ចប់​” ។ Lewandowski បាន​បន្ថែមថា​៖ «​ខ្ញុំ​មិន​នឹកស្មាន​ដល់​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ទេ បន្ទាប់ពី​មាន​អ្វី​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។ “​កិច្ចសន្យា​ផ្ទេរ នឹង​ក្លាយជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​។ ខ្ញុំ​ជឿជាក់ថា Bayern នឹងមិន​បញ្ឈប់​ខ្ញុំ​នោះទេ ដោយសារ​ពួកគេ​អាចធ្វើ​បាន​”​។​

​ជាមួយនឹង​កុងត្រា​របស់ Lewandowski នៅសល់​មួយឆ្នាំ​ទៀត តែ Barcelona ត្រូវបាន​គេ​រាយការណ៍​ថា​បានដាក់​សំណើរ​ចំនួន ៣២ លាន​អឺរ៉ូ​ដើម្បី​ចុះហត្ថលេខា​លើ​រូបគេ​៕