
បៃដិន ៖ អាមេរិកនឹងមិនបញ្ជូនប្រព័ន្ធរ៉ុក្កែតអាចបាញ់ដល់រុស្ស៊ី ឲ្យទៅអ៊ុយក្រែនទេ
ថ្ងៃចេញផ្សាយៈ ខែឧសភា 31, 2022
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃច័ន្ទថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនបញ្ជូនប្រព័ន្ធរ៉ុក្កែតដែលអាចបាញ់ដល់ប្រទេសរុស្ស៊ី ទៅកាន់អ៊ុយក្រែនឡើយ ទោះបីជាមានការស្នើសុំ ឬអង្វររបស់ទីក្រុងគៀវក៏ដោយ។
មន្ត្រីអ៊ុយក្រែន បានស្នើឱ្យលោកខាងលិចផ្គត់ផ្គង់ប្រព័ន្ធរ៉ុក្កែតច្រើនគ្រាប់ដែលមានសមត្ថភាពបាញ់រ៉ុក្កែតពីចម្ងាយរាប់រយម៉ាយទៅឲ្យខ្លួន។
ទន្ទឹមនោះ កាសែត CNN និង WaPo បានរាយការណ៍ កាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា សហរដ្ឋអាមេរិក កំពុងពិចារណាយ៉ាងសកម្មនូវជម្រើសនេះផងដែរ។
សូមជម្រាបថា សង្គ្រាមឈ្លានពានរបស់រុស្ស៊ី លើទឹកដីអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេល ៤ ខែមកហើយ ដោយគិតចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ មកម្ល៉េះ៕