សហរដ្ឋអាមេរិកមានមនុស្ស ៦,៨៦៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ៧នាក់ទៀតស្លាប់ ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៦,៨៦៥នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨៥,៧៣០,៥៩៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៣១,២៨៦នាក់ និងជាសះស្បើយឡើងវិញសរុប ៨២.១៥លាននាក់៕