
ថ្ងៃនេះ កម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ២៤ថ្ងៃជាប់គ្នាហើយ ដែលគ្មានអ្នកឆ្លងថ្មី
ថ្ងៃចេញផ្សាយៈ ខែឧសភា 31, 2022
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ រយៈពេល២៤ថ្ងៃជាប់ៗគ្នាហើយ ខណៈអ្នកជំងឺជាសះស្បើយចំនួន៣នាក់ និងអ្នកស្លាប់គ្មាន។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៦២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,២០៤នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕