
ប្រធានក្រុមការងារថ្នាក់ខេត្តចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំបុសលាវ ស្រុកចិត្របុរី
ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តក្រចេះ ប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត នាព្រឹកថ្ងៃអង្គារ ១កេីតខែ ជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជេីញដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តចុះសួរសុខទុក្ខនុងសំណេះសំណាលប្រជាពលរដ្ឋនៅក្នុងឃុំ បុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
នាឱកាសនោះ ឯកឧត្តម វ៉ា ថន បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ សែន ជានាយករដ្ឋមន្រ្តី និងជាស្ថាបនិកសន្តិភាពនៅកម្ពុជា ហេីយជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេតែងតែគិតគូរ និងសួរសុខទុក្ខ ពុកម៉ែ បងប្អូននៅគ្រប់ច្រកល្ហកអំពីការរស់នៅ និងសុខសុវត្ថិភាព ពិសេសសុខមាលភាព។ ទន្ទឹមនោះក៏បានផ្តាំផ្ញេីតាមរយៈក្រុមការងារយេីងនូវការអរព្រះគុណ និងអរគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងពុកម៉ែ បងប្អូនជនរួមជាតិទាំងអស់ដែលចូលរួមប្រយុទ្ធប្រឆាំងនឹងមរោគរាតត្បាតកូវីដ-១៩ បានដោយជោគជ័យរហូតមកដល់ពេលនេះ។
ឯកឧត្តមប្រធានក្រុមការងារបានបញ្ជាក់ងដែរថា ទាំងអស់នេះ ដោយសារមានការគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេច បានខិតខំស្វែងរកវ៉ាក់សាំងគ្រប់បណ្តាប្រទេសដេីម្បីយកមកចាក់ជូនពុកម៉ែ បងប្អូន មន្រ្តីរាជការរួមនិងព្រះសង្ឃបានទាន់ពេលវេលា គឺចាប់តាំងពីកុមារអាយុ៣ឆ្នាំទៅប្រកបដោយជោគជ័យ។ តែទោះជាយ៉ាងណា យេីងមិនត្រូវធ្វេសប្រហែសជាដាច់ខាតចំពោះមេរោគដ៏កាចសាហាវមួយនេះ យេីងត្រូវអនុវត្តឱ្យបានជាប្រចាំនូវវិធានរបស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ការធ្វេីនេះដេីម្បីសុខមាលភាព និងសុខភាពរបស់ពុកម៉ែ បងប្អូន។ មួយវិញទៀតដេីម្បីការពារថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ សូមពុកម៉ែ បងប្អូនចូលរួមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសម្គាល់ ។
ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តបានបង្ហាញពីគោលដៅធំៗ នៃគោលនយោបាយ អភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ ដូចខាងក្រោម ៖ ដោយ ៖ ស៊ាន ចន្ទ័ដា