សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤,៩៨៥ករណី និងស្លាប់ ៣នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារ

សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤,៩៨៥ករណី និងស្លាប់៣នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើ មាន១១១ករណីជាករណីនាំចូល ក្រៅពីនោះករណីឆ្លងក្នុងស្រុកទាំងអស់។ ក្រោយបូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,៣០៣,២៩៤ករណី ក្នុងនោះស្លាប់ ១,៣៨៩នាក់៕